ពោធិ៍សាត់៖ សមត្ថកិច្ចឃាត់ខ្លួន ស្ទាវញៀនថ្នាំម្នាក់បន្ទាប់ពីធ្វើសកម្មភាពឡើងទៅលើផ្ទះស្ត្រីម្នាក់ប៉ងចាប់រំលោភ តែមិនបានសម្រេច។

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះស៊ិន កក្កដា ភេទប្រុសអាយុ 18 ឆ្នាំរស់នៅក្នុងភូមិបឹងឈូក ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើសម្មភាពកាលពីវេលាម៉ោង១ រំលងអាធ្រាតឈានចូលថ្ងៃទី 26 ខែតុលាឆ្នាំ 2021 ។ចំណែកស្ត្រី រងគ្រោះឈ្មោះ សក់លាប អាយុ 48 ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នាត្រូវបានជនសង្ស័យឡើងទៅលើផ្ទះរួចធ្វើសកម្មភាពសម្រាប់ខោប៉ងរំលោភប៉ុន្តែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់រើបម្រាស់រួចរត់គេចខ្លួនបាត់លុះព្រឹកឡើងទើបត្រូវរងគ្រោះមកប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។

បច្ចុប្បន្ន ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បីក៏សាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

Share.