កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ , ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់ តារាសាគរ នៃខេត្តកោះកុង ព្រមទាំង បន្ទាប់មកទៀតនៅខេត្តសៀមរាបនៅខែមករា ឆ្នាំ២០២២។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

ក្នុងនោះ អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅ ទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

ជាមួយគ្នានេះសម្រាប់ភ្ញៀវទេសចរណ៍ដែលទទួលបានការអនុញ្ញាតិក្រសួងតម្រូវឲ្យមាន៖

-វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ដូស

-កន្លែងស្នាក់នៅដែលបានកក់ទឹកនិងបង់ប្រាក់នៅក្នុងតំបន់សុវត្ថិភាព

-លិខិតធានារ៉ាប់រងសុវត្ថិភាពសម្រាប់ការធ្វើដំណើរមកកម្ពុជារួមបញ្ចូលទាំងការព្យាបាលជំងឺ កូវីដ១៩ជាយថាហេតុ

-សំបុត្រយន្តហោះ

-វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ចេញក្នុងរយៈពេល៧២ម៉ោងនៃជើងហោះហើរ

-ព័ត៌មានអំពីប្រវត្តិធ្វើដំណើរ១៤ថ្ងៃមុនចេញមកកម្ពុជា

Share.