តារា​សម្ដែង​ហុង​កុង​ដ៏​ល្បី​លោក​ Kenneth Ma និង​សង្សារ​អាយុ​ប្អូន​រហូត​១៣​ឆ្នាំ​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ បណ្ដើរ​គ្នា​ចូលរួម​ក្នុង​កម្មវិធីរបស់​ទូរទស្សន៍ TVB ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។

Kenneth Ma បាន​និយាយ​ថា​មិត្ត​ស្រី​ខ្លួន​ Roxanne Tong មាន​ចរិត​កូន​ក្មេង​ មិន​ចេះ​ប្រយ័ត្នប្រយែង​ តែងតែ​ត្រូវ​របួស​និង​ត្រូវ​ការ​ការ​មើល​ថែ​ពី​អ្នក​ដទៃ​។ ប៉ុន្តែ​អត្តចរិត​បែប​នេះ​លោក​បែរ​ជា​មើល​ទៅ​យល់​ថា​នាង​គឺជា​មនុស្ស​ម្នាក់​គួរ​ឱ្យ​ស្រលាញ់​ ដោយ​លោក​បាន​ពោល​ថា​ «នាង​ប្រៀប​ដូច​ជា​កូនក្មេង​ដែល​មិន​ទាន់​ដឹង​ក្ដី​។ ​ការ​មិន​ទាន់​ដឹង​ក្ដី​នេះ​គឺជា​បុគ្គលិក​លក្ខណៈ​មួយ​ល្អ​ មនុស្ស​បែបនេះ​មាន​គុណសម្បត្តិ​ត្រង់​រីករាយ​ហើយ​វិជ្ជមាន​»។

ប៉ុន្តែ​សាកសួរ​ដល់​រឿង​រៀបការ​អ្នក​ទាំងពីរ​បែរជា​បង្វែរ​សំនួរ​ហើយ​ឆ្លើយ​តប​ត្រឹម​ថា​គ្រួសារ​ទាំង​សងខាង​បាន​ស្គាល់​គ្នា​អស់​ហើយ​។ Kenneth Ma និយាយ​ថា​ម្ដាយ​របស់​ Roxanne Tong គឺជា​មនុស្ស​បើក​ចំហរ​ ហើយ​រីករាយ​ ចំណែក​ Roxanne វិញ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​អនាគត​ម្ដាយ​ក្មេក​ជា​មនុស្ស​ម្នាក់​ងាយ​ស្រួល ព្រោះ​ជា​មនុស្ស​សាមញ្ញ និង​ស្រួល​នៅក្បែរ។

កំណើត​ស្នេហ៍​អ្នក​ទាំងពីរ​ចាប់​ផ្ដើម​ឡើង​នៅ​ខែ​មិថុនា​ឆ្នាំ​២០២០។ មុន​នេះ​ Kenneth បាន​ស្រលាញ់​គ្នា​ជាមួយ​នឹង​អតីត​បវរកញ្ញា​ហុង​កុង​លេខ​២ឆ្នាំ​២០១២កញ្ញា​​ jacqueline Wong ប៉ុន្តែ​បាន​បែក​គ្នា​វិញ​នៅ​ពេល​មាន​លេច​ចេញ​វីដេអូ​អតីត​សង្សា​រ​ឱប​ថើបជាមួយ​នឹង​តារា​ចម្រៀង​ Andy Huiកាល​ពី​ឆ្នាំ​២០១៩​។ ទោះ​ជា​បែក​គ្នា​ក្ដី​ប៉ុន្តែ​ Kenneth Ma នៅ​តែ​លើក​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​ចំពោះ​អតីត​មិត្ត​ស្រី​ថែមទាំងធ្លាប់​សុំ​ឱ្យ​អ្នក​ទស្សនា​ផ្ដល់​ឱកាស​ឱ្យ​នាង​ម្ដង​ទៀត​។

គួរ​ដឹង​ថា​សង្សារ​បច្ចុប្បន្ន​របស់​ Kenneth Ma គឺ​ជានិស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ចិត្តសាស្ត្រ​នៅ​សកលវិទ្យាល័យ​ University College London (UK)។ នាង​ចាប់​ផ្ដើម​ប្រឡូក​ចូល​វិស័យ​​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០១២​ បច្ចុប្បន្ន​ជា​តារា​សម្ដែង​មួយ​ដួង​របស់​ TVB។

Telegram-Troryorng
Share.