Benrahma

ក្លិបមេឃខៀវ Manchester City របស់លោក Pep Guardiola បានធ្លាក់ចេញពីពាន EFL Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមស្នាដៃ ក្រុមញញួរធំ West-Ham United ដោយបាល់កាត់សេចក្តី១១ម៉ែត្រ (៥-៣) បន្ទាប់ពីស្មើគ្នា ០-០ នៅម៉ោងធម្មតា។

ខាងក្រោមនេះគឺជាលទ្ធផលពានរង្វាន់ EFL នារាត្រីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែតុលា៖
– Burnley ០-១ Tottenham Hotspur
Leicester City ២-២ Brighton & Hove Albion (វគ្គកាត់សេចក្តី១១ម៉ែត្រ ៤-២)
– Preston North End ០-២ Liverpool
– Stoke City ១-២ Brentford
West Ham United ០-០ Manchester City (វគ្គកាត់សេចក្តី១១ម៉ែត្រ ៥-៣)

លទ្ធផលយប់មិញ

បច្ចុប្បន្នគេរកឃើញ៨ក្រុមចុងក្រោយនៅក្នុងពាន EFL Cup
១. Arsenal
២. Chelsea
៣. Sunderland
៤. Tottenham Hotspur
៥. Leicester City
៦. Liverpool
៧. Brentford
៨. West Ham United

ចំពោះវគ្គ៨ក្រុមចុងក្រោយ នឹងធ្វើការចាប់ឆ្នោតនៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ម៉ោង១០:៣០ព្រឹកនៅអង់គ្លេស (៤:៣០ល្ងាចម៉ោងនៅកម្ពុជា) ផ្សាយផ្ទាល់តាមរយ: Soccer AM

Soccer AM
Telegram-Troryorng

Share.