ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ ទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតនៅក្នុងពូល K ក្រោយលត់ក្រុមជម្រើសជាតិហុងកុងអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល ៤-០ វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅប្រទេសជប៉ុន ទីលាន J-Village ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែ​តុលា ឆ្នាំ​២០២១។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នសម្រាប់ពូល K៖
១. ជប៉ុន មាន៦ពិន្ទុ លេង២ប្រកួត ឈ្នះទាំងអស់ ស៊ុតចូលគេ៨គ្រាប់ បិទមិនឲ្យគេស៊ុតចូល +៨គ្រាប់
២. កម្ពុជា មាន៣ពិន្ទុ លេង២ប្រកួត ឈ្នះ១ ចាញ់១ ស៊ុតចូលគេ៤គ្រាប់ គេស៊ុតចូលវិញ៦គ្រាប់ -២គ្រាប់
៣. ហុងកុង មាន០ពិន្ទុ លេង២ប្រកួត មិនដែលឈ្នះ ចាញ់ទាំងអស់ ស៊ុតចូលគេ២គ្រាប់ គេស៊ុតចូលវិញ៨គ្រាប់ -៦គ្រាប់។

បច្ចុប្បន្ន ជប៉ុន និងម្ចាស់ផ្ទះ អ៊ូបេគីស្ថាន កក់កៅអីឡើងទៅមុនគេ រង់ចាំ១៤ប្រទេសផ្សេងទៀត ដើម្បីបង្រ្គប់លេងនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅឆ្នាំ២០២២ ខែមិថុនា ចាប់ពីថ្ងៃទី១-១៩។

Telegram-Troryorng

Share.