សហព័ន្ធខ្មែរកីឡាហែលទឹក បានជូនដំណឹងដល់សមាគម-ក្លឹបកីឡាហែលទឹក និងអ្នកសារព័ត៌មាន ទាំងអស់ថា សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំការប្រកួត កីឡាហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពញ (ការប្រកួតក្នុងលក្ខខណ្ឌបិទខ្ទប់ ពុំមានអ្នកចូលទស្សនាឡើយ)។

តើមូលហេតុអ្វីបានជាសហព័ន្ធកីឡាហែលទឹក​រៀបចំការប្រកួត​កីឡាហែលទឹកទីឆ្ងាយ? មូលហេតុចម្បង​ ដោយសារសហព័ន្ធកីឡាហែលទឹក អន្តរជាតិ (FINA) បានជំរុញឱ្យសហព័ន្ធជាតិទាំងអស់ដែលសមាជិកភាពរបស់ខ្លួននៅតាមបណ្តាប្រទេស ជួយបំផុសដើម្បី អភិវឌ្ឍវិស័យកីឡាហែលទឹកទីឆ្ងាយមួយនេះ ឱ្យកាន់តែរីកចម្រើន និងចង់ឱ្យមហាជនទូទៅស្គាល់ពីប្រភេទកីឡាមួយនេះ។ ម៉្លោះហើយ កម្ពុជាក៏ជាសមាជិកភាពមួយរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ក៏ត្រូវចូលរួមដើម្បីលើកស្ទួយអភិវឌ្ឍវិស័យកីឡាហែលទឹកទីឆ្ងាយនេះផងដែរ និងចង់ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ហែលទឹកក្នុងក្រុមជម្រើសជាតិ ឱ្យមានសកម្មភាពប្រកួតប្រជែង ព្រោះគិតចាប់ពីថ្ងៃខែកុម្ភៈ ឆ្នាំ២០២១ រហូតមកមិនទាន់ មានកម្មវិធីប្រកួតណាមួយឡើយ ដោយរៀងរាល់ថ្ងៃក្រុមជម្រើសជាតិត្រូវហ្វឹកហាត់បិទខ្ទប់ នៅក្នុងមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ០២វិញ្ញាសា៖

១. កីឡាករ ហែលចំងាយ ៥,០០០ម៉ែត្រ

២. កីឡាការិនី ហែលចំងាយ ៣ ០០០ម៉ែត្រ

សូមមើលសេចក្ដីជូនដំណឹងរបស់ សហព័ន្ធខ្មែរកីឡាហែលទឹក ដូចខាងក្រោម៖

Share.