ក្រសួងសុខាភិបាល បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំង និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២១នេះមន្ទ្ីរពេទ្យឯកជនដែលទទួលបានសិទ្ធិពិនិត្យ ថែទាំង និងព្យាបាលអ្នកកើតជំងឺកូវីដ១៩ រួមមាន៖

* ទី១៖ មន្ទីរពេទ្យ សង់ត្រាល ផ្ទះលេខ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
* ទី២៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ៨៨៨ ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
* ទី៣៖ មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

Share.