ក្រុម​បាល់ទាត់​ Atalanta ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Gewiss ក្នុង​ទីក្រុង Bergamo ប្រទេសអុីតាលី​ទទួលស្វាគមន៍​ក្រុម Manchester United របស់អង់គ្លេស ក្នុង​វគ្គ​ជម្រុះ​ពូល F នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2021–22 UEFA Champions League នៅ​វេលា​ម៉ោង​​៣រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ពុធ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១។

ក្រុម Atalanta ក្រោមការដឹកនាំរបស់លោក Gian Piero Gasperini បច្ចុប្បន្នមានវ័យ៦៣ឆ្នាំ មកពីក្របខណ្ឌ Seria A របស់ប្រទេសអុីតាលីដោយ ដឹកនាំ១០ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់៣ មាន១៧ពិន្ទុ ឈរលេខរៀងទី៥។

ចំណែក​ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បច្ចុប្បន្នមានវ័យ៤៨ឆ្នាំ មកពីក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេសដោយ ដឹកនាំ៨ប្រកួតកន្លងទៅ ឈ្នះ៥ ស្មើ៤ និងចាញ់២ មាន១៩ពិន្ទុ ឈរលេខរៀងទី៥។

ក្រោយទៅដល់អុីតាលី Ronaldo បាននិយាយថា៖ ” អុីតាលីគឺជាប្រទេសដែលស្វាគមន៍ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំបានយ៉ាងល្អ ជាកន្លែងដ៏អស្ចារ្យដែលនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។ តាមបទពិសោធន៍ ខ្ញុំដឹងថាវាមិនងាយស្រួលទេក្នុងការលេងនៅ Bergamo ទល់នឹងក្រុមដូចជា Atalanta ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាចំណាត់ថ្នាក់លេខ១ឲ្យក្រុមរបស់យើង “។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ឈរលេខ១ក្នុងនាមជានាក់រកគ្រាប់បាល់បានច្រើនជាងគេពោលគឺចំនួន១៣៧គ្រាប់ នៅក្នុងក្របខណ្ឌ UEFA Champion League សម្រាប់ការបង្ហាញខ្លួនសរុប ១៧៩ប្រកួតចំនួន៣ក្លិបផ្សេងៗគ្នា៖
– Manchester United (18គ្រាប់)
– Real Madrid (105គ្រាប់)
– Juventus (15គ្រាប់)។

កីឡាករ​​ទំនងជាប់​ជម្រើស១១នាក់នៅយប់នេះរបស់ក្រុមទាំង២៖
Manchester United ទម្រង់លេង ៣-៤-១-២៖
អ្នកចាំទី៖ De Gea
ខ្សែការពារ៖, Maguire, Lindeloef, Varane
ខ្សែបម្រើ៖ Shaw, Fernandes, Ferd, Wan-Bissaka
ខ្សែប្រយុទ្ធ៖ Cavani, Ronaldo។

Atalanta ទម្រង់លេង ៣-៤-១-២៖
អ្នកចាំទី៖ Musso
ខ្សែការពារ៖ Palomino, Demiral, Freuler
ខ្សែបម្រើ៖ Maehle, Koopmeiners, Roon, Zappacosta
ខ្សែប្រយុទ្ធ៖ Muriel, Zapata, Ilicic៕

Telegram-Troryorng

Share.