ក្រុម​បាល់ទាត់​ Atalanta បានត្រឹមខកចិត្តចុងម៉ោងក្រោយត្រូវបិសាចក្រហម Man United វាយបកតាមស្មើ ២-២ នារាត្រីយប់ថ្ងៃទី២ ឈានចូលព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅកីឡដ្ឋាន Gewiss

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះសម្រេចដោយខ្សែប្រយុទ្ធ Josip Ilicic នៅនាទី១២ និង Duvan Zapata នៅនាទី៥៦ ខណ:ក្រុមភ្ញៀវវាយបកតាមស្មើដោយខ្សែប្រយុទ្ធ Cristiano Ronaldo ២គ្រាប់ម្នាក់ឯងនៅនាទី ៤៥+១, ៩០+១។

Cristiano Ronaldo

បច្ចុប្បន្នខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ៣៦ឆ្នាំអាចស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំងអស់នៅក្នុងវគ្គជម្រុះ UCL ពូល F រដូវកាល ២០២១/២២ នេះដោយបង្ហាញខ្លួន៤ប្រកួត ស៊ុតបញ្ចូលទីបាន៥គ្រាប់។

តារាងចំណាត់ថ្នាក់ពូល F៖
១. Man United មាន៧ពិន្ទុ ពីការលេង៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១
២. Villarreal មាន៧ពិន្ទុ ពីការលេង៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១
៣. Atalanta មាន៥ពិន្ទុ ពីការលេង៤ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់១
៤. Young Boys មាន៣ពិន្ទុ ពីការលេង៤ប្រកួត ឈ្នះ១ មិនដែលស្មើ និងចាញ់២៕

តារាងចំណាត់ថ្នាក់ពូល F
លទ្ធផលយប់មិញ
Telegram-Troryorng

Share.