លោកស្រី Israa Mobaideen

លើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Jordanian Pro League របស់ប្រទេសហ្ស៊កដានី នឹងត្រូវកាត់ក្តីដោយក្រុមមន្ត្រីអាជ្ញាកណ្តាលស្រីទាំងអស់ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធរបស់ប្រទេសហ្ស៊កដានី (Jordanian FA)

ការប្រកួតក្នុងជំនួបរវាងក្រុម Sahab SC ទល់នឹងក្រុម Al-Bara’a Club ជុំចុងក្រោយនៃពានរង្វាន់ Jordan Pro League ត្រូវកាត់សេចក្តីដោយ៖
– លោកស្រី Israa Mobaideen ដែលជាអាជ្ញាកណ្តាលនៅលើទីលាន
– ជំនួយការ Islam Al-Abadi, Sabreen Al-Abadi និង Haneen Murad

គួរបញ្ជាក់ឲ្យដឹងថាពានរង្វាន់ Jordan Pro League ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ បច្ចុប្បន្នមាន១២ក្រុមចូលរួម ហើយក្រុម Al-Faisaly FC ឈ្នះពានច្រើនជាងគេសរុប៣៤គ្រឿង ។

សម្រាប់រដូវកាល ២០២១/២២ ប្រចាំ​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ហ្សកដានី នេះក្រុម Al Ramtha កំពុងឈរកំពូលតារាងគិតត្រឹមសប្តាហ៍ទី២១ មាន៤៦ពិន្ទុ ក្រោយឆ្លងកាត់២១ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៣។

Jordanian Pro League
Telegram-Troryorng

Share.