ភ្នំពេញ ៖ ផ្ទះពលរដ្ឋមួយខ្នង សង់ឈើលើ ថ្មក្រោម​ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ បន្ទាប់ពីទឹកលិចទើបតែស្រក បានចូលនៅវិញ៤ទៅ៥ថ្ងៃ ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង២០ នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ យ៉ង់ ពៅ ភេទស្រី អាយុ៦៨ ឆ្នាំ ត្រូវជាម្តាយ មុខរបរ នៅផ្ទះមើលក្មេងនិងចៅ ស្នាក់នៅចំនុចកើតហេតុខាងលើ និងកូនស្រី ឈ្មោះ ហួ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយម្តាយនៅចំណុចកើតហេតុខាងលើ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ដែលត្រូវជាម្តាយបានចេញទៅមើលថែក្មេងឲ្យគេបាត់ ចំណែកកូនស្រី បានចេញទៅធ្វើការនៅឯរោងចក្រកាត់ដេរ ហើយក៏បានចាក់ទ្វារផ្ទះទុកចោល សង្ស័យតែឆ្លងចរន្តទុស្សេខ្សែរភ្លើងនៅខាងក្នុងផ្ទះទើបបណ្តាលឲ្យឆេះចេញជាអណ្តាតភ្លើង បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរអ្នកភូមិបាននាំគ្នាយកទឹកបាញ់ទប់ស្កាត់ដែរ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបស្នើរសុំរថយន្តពន្លត់អគ្គីរបស់ស្នងការនគរបាលរាជធានីភ្នំពេញដែលប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន២គ្រឿងចេញទៅជួយអន្តរាគមន៍ កុំឲ្យមានការរាលដាលជាបន្តទៀត ហើយអគ្គីភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញទាំងស្រុងនៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ផ្ទះដែលឆេះមានទំហំ៤គុណ៥ម៉ែត ឈេីលេីថ្មក្រោយ មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយបានឆេះបំផ្លាញ ផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារ:ក្នុងផ្ទះគ្មានសល់៕

Share.