បាត់ដំបង៖ ឧបករណ៍ខុសច្បាប់ជាច្រើនមុខ ត្រូវបានដុតបំផ្លាញចោល ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានបញ្ជាក់ឲ្យដឹងថា កម្លាំងអធិកាដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានបង្រ្កាបបទល្មើសនេសាទជាក់ស្តែង ០១លើក នៅត្រង់ចំណុចភូមិសាស្រ្តដងព្រែក ក្នុងស្រុក មោងឬស្សី ជាតំបន់ជាប់ព្រំប្រទល់បឹងទន្លេសាប នៅថ្ងៃទី ០៣ ខែវិច្ឆកា ឆ្នាំ ២០២១។

ក្នុងការបង្រាបនេះ កម្លាំងសមត្ថកិច្ចបានកាប់បំផ្លាញ និងប្រមូលឧបករណ៍ល្មើសច្បាប់ជាច្រើនរួមមាន ៖ សាច់ម៉ងចំនួន ១១៧០ម៉ែត្រ បង្កោលចំនួន ១៧៩ដើម ឡុកចំនួន០៣ និងបានលែងពូជកូនត្រីចំរុះចំនួន ៨០គីឡូក្រាមផងដែរ។

ចំពោះករណីខាងលើនេះ កម្លាំងបង្ក្រាបនៅចាប់មិនទាន់បានជនប្រព្រឹត្តសកម្មភាពល្មើសនៅឡើយដោយសារពួកគេបានគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងល្មើស ចំពោះមុខកម្លាំងចម្រុះនិងបន្តការស្រាវជ្រាវរកមុខសញ្ញាលួចលាក់ប្រព្រឹត្តបទល្មើសនៅពេលក្រោយ ចំណែកឯវត្ថុតាងស្បៃមង និងបង្គោល រួមទាំងឡុក ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង

អត្ថបទ៖ ដំបងក្រញូង

Share.