មុននេះបន្តិចក្លិបបាល់ទាត់ភ្នំពេញក្រោន បានជូនដំណឹងតាមផេកហ្វេសបុកថា៖ ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) លើកទី១៥ រវាង ក្រុមភ្នំពេញក្រោន និង ក្រុមត្បូងឃ្មុំ នឹងត្រូវលើកទៅប្រកួតនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិញ។

គួរបញ្ជាក់ក្រុមត្បូងឃ្មុំ បានត្រឹមទទួលជើងឯករងនៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ក្រោយចាញ់ក្រុមបាល់ទាត់ កោះកុង អេហ្វសុី ក្នុងលទ្ធ​ផល ៣-០ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​​ថ្ងៃ​ទី២៣ ខែ​តុលា កន្លងទៅនេះ។

គិតចាប់តាំងពីការបង្កើតពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្នក្លិបបាល់ទាត់ដែលឈ្នះពានរង្វាន់នេះបានច្រើនជាងគេគឺ ព្រះខ័នរាជស្វាយរៀង ពោលគឺចំនួន៤ដង ច្រើនជាងក្លិបផ្សេងៗ ខណ:ភ្នំពេញក្រោន ឈ្នះបានចំនួន ២ដង។

Telegram-Troryorng
Share.