Ousmane Dembele

ក្លិបអ្នកមានបុណ្យ FC Barcelona បានចេញមកប្រកាសថាខ្សែបម្រើ​ប្រយុទ្ធ Ousmane Dembele មានបញ្ហារបួសភ្លៅខាងឆ្វេងដែលតម្រូវអោយគាត់សម្រាកព្យាបាលចំនួន៣សប្តាហ៍ ក្រោយលេងបាន២៥នាទីក្នុងការប្រកួត UCL ទល់នឹង Dynamo Kiev កាលពីយប់ថ្ងៃអង្គារ កន្លងទៅនេះ។

គួរបញ្ជាក់ឲ្យដឹងថាក្លិប Barcelona បានទិញ​ខ្សែបម្រើ​ប្រយុទ្ធ Dembele ពី​ក្លិប Borussia Dortmund របស់​អាល្លឺម៉ង់ នៅឆ្នាំ២០១៧ ជាមួយ​កិច្ចសន្យា​រយៈពេល៥ឆ្នាំ ​ក្នុងតម្លៃ​ខ្លួន១០៥លាន​អឺរ៉ូ (ស្មើនឹង១២៥លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់ឧបត្ថម្ភ​ចំនួន៤២លាន​អឺរ៉ូ​ផ្សេងទៀត។

Dembele លេងឲ្យក្លិប Dortmund

ចាប់តាំងពីចូលរួមជាមួយ Barcalona ក្នុងឆ្នាំ២០១៧ កីឡាករវ័យ២៤ឆ្នាំរូបនេះ បង្ហាញខ្លួនសរុបលើទីលាន១១៩ប្រកួត ស៊ុតបញ្ចូលទី៣០គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី២១លើក ខណ:អវត្តមានសរុប ៦៧០ថ្ងៃ ដោយសារតែបញ្ហារបួស។

ខាងក្រោមនេះគឺជាបញ្ជីរបួសរបស់ Dembele៖
-ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បញ្ហារបួសត្រង់ត្រគាក (សម្រាកព្យាបាលរបួសរយ:ពេល១០ថ្ងៃ)
-ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ បញ្ហារបួសត្រង់សរសៃពួរ (សម្រាកព្យាបាលរបួសរយ:ពេល១០៦ថ្ងៃ)
-ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បញ្ហារបួសត្រង់សាច់ដុំ (សម្រាកព្យាបាលរបួសរយ:ពេល២៦ថ្ងៃ)
-ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បញ្ហារបួសត្រង់កជើង (សម្រាកព្យាបាលរបួសរយ:ពេល១៨ថ្ងៃ)
-ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បញ្ហារបួសត្រង់សាច់ដុំ (សម្រាកព្យាបាលរបួសរយ:ពេល២៦ថ្ងៃ)
-ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ បញ្ហារបួសត្រង់សរសៃពួរ (សម្រាកព្យាបាលរបួសរយ:ពេល៤២ថ្ងៃ)
-ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បញ្ហារបួសត្រង់សរសៃពួរ (សម្រាកព្យាបាលរបួសរយ:ពេល៣៤ថ្ងៃ)
-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ បញ្ហារបួសត្រង់សាច់ដុំ (សម្រាកព្យាបាលរបួសរយ:ពេល៣ថ្ងៃ)
-ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ហារបួសត្រង់សាច់ដុំរហែក (សម្រាកព្យាបាលរបួសរយ:ពេល៦៦ថ្ងៃ)
-ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ហារបួសត្រង់សរសៃពួរ (សម្រាកព្យាបាលរបួសរយ:ពេល១៩១ថ្ងៃ)
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បញ្ហារបួសត្រង់សរសៃពួរ (សម្រាកព្យាបាលរបួសរយ:ពេល២២ថ្ងៃ)
-ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បញ្ហារបួសមិនបានបញ្ជាក់ (សម្រាកព្យាបាលរបួសរយ:ពេល២ថ្ងៃ)
-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បញ្ហារបួសត្រង់ជង្គង់ (សម្រាកព្យាបាលរបួសរយ:ពេល១៣៤ថ្ងៃ)

Telegram-Troryorng
Share.