ភ្នំពេញ៖ ក្មេងប្រុសអាយុមួយខួបប្រាំបីខែ ដើរធ្លាក់ចូលប្រឡាយទឹកស្អុយបឹងទំពុនលង់ទឹកស្លាប់ បង្កឲ្យមានកាលពីវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅចំណុចប្រឡាយទឹកស្អុយបឹងទំពុន ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

សពក្មេងរងគ្រោះឈ្មោះ សុខ លាភ អាយុ ១ឆ្នាំ៨ខែ មានឪពុកឈ្មោះ បូ មុខរបរ រត់រឺម៉កដឹងគ្រឿងសង្ហារឹម និងម្ដាយឈ្មោះ តូច មុខរបរ មេផ្ទះ មានកូនតូចៗប្រុសស្រី២នាក់សព្វថ្ងៃរស់នៅក្បែរចំណុចកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុគេឃើញក្មេងរងគ្រោះបានដើរទៅទិញការ៉េមញ៉ាំផ្ទះលក់ចាប់ហ៊ួយនៅភ្លឺប្រឡាយរួចហើយក៏ដើរចេញមកវិញ ក្រោយមកស្រាប់តែមានអ្នកនៅភ្លឺប្រឡាយម្ខាងទៀតបានឃើញក្មេងធ្លាក់ចូលទឹកប្រឡាយ ក៏ស្រែប្រាប់បុរ សម្នាក់ដែលដើរតាមផ្លូវក្បែរនោះ ថាមានក្មេងលង់ទឹកប្រឡាយ ឮដូច្នេះបុរសក៏រត់ទៅរកឪពុកម្ដាយក្មេងរងគ្រោះ ពេលមកដល់ក្មេងរគ្រោះ បានលិចចូលទៅក្នុងទឹកប្រឡាយបាត់ទៅហើយ។

រួចក៏ប្រញាប់រាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋាន និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាងនាំគ្នាចុះមុជរាវរក តែរកមិនឃើញដោយ សារប្រឡាយមានទឹកជ្រៅហើយមានស្មៅដុះនឹងសំរាមកកកុញទៀតផង ទើបធ្វើឲ្យមានការពិបាកក្នុងការរកសពក្មេងប្រុសខាងលើ ខណ: នោះដែរក៏មានគ្រឿងចក្រដែលកំពុងសាងសងស្ថានីយបឹងទំពុនចេញទៅជួយកាយយកសំរាមដឹកចេញ ដើម្បីអោយសាច់ញ្ញាតិរកសពក្មេងរងគ្រោះខាងលើផងដែរ។

ពេលនោះដែរសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើការសាកសួរ ក្រោមកងកម្លាំងបញ្ជាការដ្ឋានកងពលពិសេស៩១១ ជួយអន្តរាគមន៍ ចុះរាវរុករកសពក្មេងរងគ្រោះបន្តទៀតប្រើពេលជិត២០នាទី ទើបរកសពក្មេងរងគ្រោះឃើញនៅទើនឹងសំណាញ់ដែលដាក់រាំងសំរាម ឬកំផ្លោកខាងក្រោយស្ថានីបូមទឹកនៅវេលាម៉ោង៧នឹង១៥នាទីយប់ថ្ងៃដដែល បន្ទាប់មកយកសពឡើងគោកដើម្បីធ្វើកោសល្យវិច័យ្យនឹងកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Share.