អ្នកចាំទី ហែម សម័យ ដែល​ធ្លាប់​ឈ្នះ​ស្រោម​ដៃ​មាស​ឆ្នាំ​២០០៩ និង​ខ្សែ​ប្រយុទ្ធ វុធ តុលា ម្ចាស់​ស្បែក​ជើង​មាស​ឆ្នាំ​​២០២០ ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) សុទ្ធ​តែ​ជាប់​ក្នុង​បញ្ជី​កីឡាករ​​២០​នាក់​ចុងក្រោយ របស់​ក្រុម​វិសាខា ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ។

ក្រុម​វិសាខា ដែល​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​២០២០ ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ព្រីនស៍ របស់​ខ្លួន​ទទួល​ក្រុម​ខេត្ត​បន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​ជើង​ឯក​ថ្នាក់​ជាតិ នៃ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន៕

Telegram-Troryorng
Share.