តារា​សម្ដែង​ស្រី​ល្បី​កូន​កាត់​អេស្ប៉ាញ Margie Rasi បាន​បង្ហោះ​បង្ហាញ​និង​បង្អួត​ស្នាម​សាក់​លើ​ស្មា​ស្ដាំ​របស់​ស្វាមី Pork ដែល​បាន​ហោះ​ទៅ​ឆ្ងាយ​ដល់​ប្រទេស​ស៊ុយអែត​។

ក្នុង​ឱកាស​ដែល​​គ្រួសារ​តារា​សម្ដែង​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​សំរាក​លម្ហែកាយ​នៅ​ប្រទេស​អេស្ប៉ាញ​និង​មាន​ធុរៈ​ផ្ទាល់​ខ្លួន​ផង​នោះ​ស្វាមី​ Hi-So និង​ជា​តារា​ចម្រៀង​ Rap ផង​នោះ​បាន​ឆ្លៀត​ធ្វើ​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ឧត្តម​ភរិយា​បណ្ដូល​ចិត្ត​របស់​ខ្លួន​ដោយ​សាក់​រូប​ភរិយា​នៅ​ខាង​លើ​ស្មា​ស្ដាំ​​ខ្លួន​ដែល​ជា​ស្នាដៃ​សាក់​ដោយ​សិល្បករ​ជំនាញ​សាក់​ល្បី​ដែល​មាន​សិល្បករ​ហូលីវូដ​ តារា​បាល់ទាត់​ល្បី​ៗ​ទៅ​សាក់​នៅហាង​សាក់​នោះ​​ជា​ច្រើន​នាក់​។

សម្រាប់​ស្នាម​សាក់​រូប​ឧត្តម​ភរិយា​ Margie នេះ​ត្រូវ​បាន​ Pork បង្ហើប​ឱ្យ​ដឹង​តាម​រយៈ​ឆាណែល​ Youtube ក្នុង​កម្មវិធី​ «ป๊อกกี้ on the run ep.44»​ ថា​រូប​លោក​តាំង​ចិត្ត​សាក់​រូប​ភរិយា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​ដៃ​ស្ដាំ​នេះ​គឺ​ទុក​សាក់​សម្រាប់​គ្រួសារ​របស់​លោក​ ដំបូង​ឡើយ​​លោក​បាន​សាក់​ឈ្មោះ​កូន​ប្រុស​កូន​ស្រី​ភ្លោះ​នៅ​លើ​ដៃ​ស្ដាំ​ (Mika-Mia) ដូច្នេះ​នៅ​សល់​មុខ​ភរិយានិង​រូប​កូន​ភ្លោះ​​ដែល​លោក​មិន​ទាក់​បាន​សាក់​ដូច​ការ​តាំង​ចិត្ត​ ទើប​លោក​ឆ្លៀត​ឱកាស​នេះ​សម្រេច​ក្ដី​បំណង​ដែល​លោក​ប៉ង​ទុក​នេះ​ឱ្យ​បាន​សម្រេច​តែ​ម្ដង​​។

ថ្មីៗនេះ​ Margie បាន​ផុស​រូប​ខ្លួន​ក្នុង​ IG ដោយ​បង្ហាញ​ឱ្យ​ឃើញ​ស្នាម​សាក់​ថ្មី​ចុងក្រោយ​របស់​​ស្វាមី​ ព្រម​ទាំង​យក​មុខ​ខ្លួន​ទៅ​ដាក់​ប្រៀប​នឹង​មុខ​នៅ​លើដៃ​ស្វាមី​តាម​រយៈ​ IG @Margie_Rasri អម​ដោយ​សំណេរខ្លី​ថា​ «ដូច​ដែរ​ទេ​? អាច​ទៅ​មើល​រូបភាព​ខាង​ក្រោយ​ឆាក​បាន​នៅ​លើ​ឆា​ណែល​ on the run ep.44 ច៎ា»

អ្នក​គាំទ្រ​​ប្រិយមិត្ត​ភក្ដិ​តារា​សម្ដែង​ល្បី​ៗ ​ដែល​បាន​ឃើញ​រូបភាព​និង​សំណេរ​របស់​ Margie រួច​បាន​ចូល​មក​ Comment សរសើរ​ចំពោះ​ស្នាដៃ​របស់​សិល្បករ​រូប​នេះ​យ៉ាង​ជា​ច្រើន​រូប​

Telegram-Troryorng
Share.