លោក ស៊ុំ វណ្ណា

មុននេះបន្តិចក្លិបបាល់ភ្នំពេញក្រោន បានបង្ហោះលើផេកផ្លូវការថា៖”លោក ស៊ុំ វណ្ណា សម្រេចចាកចេញពីតួនាទីក្នុងនាមជានាយកបច្ចេកទេសក្រុមយុវជនថ្នាល និងក្រុមនារីយើងគ្រប់គ្នានៃក្លិបភ្នំពេញក្រោន”។

គួររំឭក​ថា លោក ស៊ុំ វណ្ណា ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​គ្រូ​ជំនួយ​ក្លិប​ភ្នំពេញក្រោន នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ ហើយ​​គ្រូបង្វឹក​កម្រិត A-License រូប​នេះបាន​ឡើង​កាន់​តំណែង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ជំនួស​គ្រូ​បង្គោល​សញ្ជាតិ​ប្រេស៊ីល​លោក Leonardo Vitorino ​នៅ​ថ្ងៃទី ៩ ខែ​ឧសភា ឆ្នាំ​២០១៩​។

បន្ទាប់​មក​ទៀតលោក ស៊ុំ វណ្ណា ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្គោល​​ក្លិប​ភ្នំពេញក្រោន​ពេញ​សិទ្ធិ ​នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ ហើយ​​ក្រោម​​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​ប្រកួត​រដូវកាលឆ្នាំ​២០២០-២១ ក្រុម​ភ្នំពេញ​ក្រោន ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ ក្នុងពានលីគកំពូល ​ព្រម​ទាំង​បាន​លេខ៤ ​ក្នុង​ពាន​រង្វាន់​សម្តេច ហ៊ុន សែន​។

នៅឆ្នាំដដែលលោក ស៊ុំ វណ្ណា ក៏បានប្រកាសលាឈប់ពីតំណែងជាគ្រូបង្គោលក្លិបបាល់ទាត់ភ្នំពេញក្រោន ដោយអ្នកជំនួសតំណែងគាត់គឺលោក Oleg Starynskyi សញ្ជាតិអ៊ុយក្រែន។

Telegram-Troryorng
Share.