ក្រោយ​ផ្ទុះ​ករណី​ Club House ជជែក​វែក​ញែក​និង​ប្រមាថ​ដល់​អ្នក​ខេត្ត​ប៉ែក​ឥសាន្ត​ដោយ​ក្នុង​បន្ទប់​ជជែក​បាន​ដាក់​ឈ្មោះ​​ផ្សេង​ៗ​គ្នា​ថា​ «អ្នក​ខេត្ត​​ភូមិភាគ​ឥសាន្ត​ត្រឹម​តែ​ច្រូត​ស្រូវ​ឱ្យ​អ្នក​ក្រុងឆី​» «អ្នក​ខេត្ត​ភាគ​ឥសាន្ត​គឺ​ Zombie ​ក្នុង​ជីវិត​ពិត​ Resident Esan» «ភ្ញាក់​ឬ​នៅ​ពួក​ខេត្ត​ឥសាន្ត​ខ្ញុំ​បម្រើ​គេ​» ដែល​ជា​ភាសា​មើល​ងាយ​ខ្លាំង​រហូត​មាន​អ្នក​មួយ​ចំនួន​អត់​ទ្រាំ​មិន​បាន​ បាន​ថត​សំឡេង​យក​មក​ចែក​រំលែក​លើ​ប្រព័ន្ធ​ Social Media។

មិន​ទាន់​អស់​ត្រឹម​ប៉ុន្តែ​រឿង​នេះ​នៅ​រាលដាល​ដល់​ Idol កូរ៉េ សញ្ជាតិ​ថៃ​ LISA ក្នុង​ក្រុម​ Blackpink ដោយ​លើក​ឡើង​បែប​ចោទ​​ប្រកាន់​ថា​ «Lisa មិន​ត្រឹម​តែ​ធ្វើ​ការ​ងារ​ជា​​តារា​ចម្រៀង​នោះ​ទេ​ រមិលគុណផែន​ដី​ ភ្លេច​កំណើត​ខ្លួន​ឯង​ បើសិនជា​អ្នក​ខេត្ត​ឥសាន្ត​ពិត​ៗ​ Lisa ប្រហែល​ជា​ត្រលប់​មក​វិញ​ស្រាប់​ហើយ​ ថែម​ទាំង​នៅ​មាន​ការ​និយាយ​មើល​ស្រាល​ដល់​តារា​កូរ៉េ​ និង​រើសអើង​ក្រុម​ LGBTQ+»

ដោយ​ចុង​ក្រោយ​ក្នុង​ Twitter មាន​ Account មួយ​បាន​ចេញ​មក​ទម្លាយ​រឿងសំខាន់​មួយថា​ «ម្ដាយ​របស់​ Lisa នឹង​ដំណើរ​ការ​ប្ដឹង​ផ្ដល់តាម​ច្បាប់​ចំពោះ​អ្នក​ដែល​និយាយ​ឈ្មោះ​ LISA តារា​​ចម្រៀង​និង​សិល្បករ​កូរ៉េ​ ដែល​មក​ពី​ដែនដី​ឥសាន្ត​ ដោយ​ភាសា​​បែបមើល​ងាយ​ដោយ​ត្រង់​​ចំពោះ​ ព្រោះ​មិន​មាន​ LISA ណាផ្សេង​ក្រៅ​ពី​ LISA កូន​ស្រី​របស់​ខ្លួន​ទៀត​នោះ​ទេ​»

ត្រលប់​ទៅ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ផលិតកម្ម​ YG Entertainment ផលិតកម្ម​ដ៏​ធំ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផលិតកម្ម​គ្រប់​គ្រង​លើ​ក្រុម​ចម្រៀង Blackpink ក៏​ធ្លាប់​បាន​ប្ដឹង​ផលិតកម្ម​ចម្រៀង​ដ៏​ធំមួយ​របស់​ប្រទេស​ថៃ​ «RS» ក្រោយ​​ផលិតកម្ម​ថៃ​​នេះ​បាន​​រំលោភ​សិទ្ធិ​បញ្ញា​ «Im Sorry» របស់​តារា​ចម្រៀង​ «Gummy» ដោយ​ចំនួន​ទឹក​ប្រាក់​ជាង​៣០០​លាន​បាត​ ឬ​ប្រមាណ​ជាង​៩​លាន​ដុល្លារ​អាមេរិក​៕

Telegram-Troryorng
Share.