Aminata Diallo (អាវស) និង Kheira Hamraoui (អាវខៀវ)

យោងតាមចុះផ្សាយរបស់ L’equipe បានឲ្យដឹងថាកីឡាការិនី Aminata Diallo ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ក្រោយគេស៊ើបអង្កេតរកឃើញថា នាងបានជួលមនុស្សប្រុសបិទមុខចំនួន ២នាក់ទៅវាយមិត្តរួមក្រុមខ្លួនគឺកីឡាការិនី Kheira Hamraoui នឹងដំបងដែកបណ្តាលឲ្យនាងមានរបួសមិនអាចចូលលេងបាន ដែលជាឱកាសអាចឲ្យ Aminata អាចចូលលេងជំនួស Kheira ក្នុងជំនួបទល់នឹង Real Madrid ក្នុងក្របខណ្ឌ Champion League កាលពីម្សិលមិញ។

ក្លិប PSG បានចេញសេចក្តីថ្លែងការណ៍ថា៖ «ការចាប់ខ្លួនរបស់ខ្សែបម្រើ Aminata Diallo គ្រាន់តែជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសក្នុងតំបន់ Versailles លើការវាយប្រហារលើកីឡាការិនី Kheira Hamraoui កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន»

PSG បន្តទៀតថា៖ «យើងសូមថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុតដែលអាចធ្វើទៅបានចំពោះអំពើហឹង្សាដែលបានប្រព្រឹត្តដូចខាងលើ ប្រសិនបើយើងស្វែងរកឃើញភស្តុតាងដូចគេចោទប្រកាន់មែន»

កីឡាការិនី Aminata Diallo បច្ចុប្បន្នមានអាយុ២៦ឆ្នាំ ជនជាតិបារាំង, ចូលរួមជាមួយ PSG នៅក្នុងឆ្នាំ២០១៦ ដោយបង្ហាញខ្លួនសរុប៦០ប្រកួត និងធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំងបាន៧លើកផងដែរ។

Telegram-Troryorng
Share.