ការប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តរបស់ បងស្រី ទ្រី ដាណា ដល់ក្រុមជម្រើសជាតិកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

ប្រាក់ឧបត្ថម្ភលើកទឹកចិត្តសរុបមានចំនួន ២មុឺន ៥ពាន់ដុល្លារ ដែល ១មុឺន ៥ពាន់ដុល្លារឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា និង ១មុឺនដុល្លារជូនមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ប្រាក់រង្វាន់នេះ គឺសម្រាប់លើកទឹកចិត្ត ក្រុមជម្រើសជាតិកម្ពុជាក្នុងការឆ្លងទៅវគ្គបន្ទាប់ជុំទី៣ នៃពានរង្វាន់ AFC Asian Cup ក្រោយពីការយកឈ្នះហ្គាំទាំងពីរជើង ទោះក្នុងស្ថានភាពលំបាក ពុះពារក្នុងការប្រកួតទាំងដែលអវត្តមានសមាជិកមួយចំនួនដោយសារឆ្លងជំងឺកូវីដ ហើយនៅតែអាចនាំមកនូវជ័យជំនះដ៏មោទនភាពជូនជាតិកម្ពុជា។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Telegram-Troryorng
Share.