មុននេះបន្តិចលោក លី​ ឡាយ ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់វិសាខា បានបង្ហោះលើគណនីហេ្វសបុកថា៖ «ក្នុងនាមខ្ញុំបាទជាប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់វិសាខា (Visakha FC – Pride of Cambodia) ខ្ញុំសូមចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាក្លិបបាល់ទាត់ វិសាខា ក្នុងការប្រកួតនៅថ្ងៃទី១៣ ខែវិច្ឆិកា វេលាម៉ោង៣:៣០នាទីរសៀលខាងមុខ។

លោក លី ឡាយ បន្តទៀតថា៖ ក្លិបវិសាខា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវក្លិបភ្នំពេញក្រោន លោកសូមលើកទឹកចិត្តដល់កីឡាករ ក្លិបវិសាខា បើសិនអាចស៊ុតបញ្ចូលទីគូប្រកួត (ភ្នំពេញក្រោន) ១គ្រាប់ លោកនឹងជូនចំនួន 1000$ ដល់ក្រុមកីឡាករវិសាខា។ លោកជឿជាក់យ៉ាងមុតមាំថាក្លិបវិសាខានឹងធ្វើបានល្អក្នុងការប្រកួតមួយនេះ»៕

គួរបញ្ជាក់ក្លិបបាល់ទាត់វិសាខា នឹងបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានព្រីនស៍ ដែលជាជំនួបដ៏ធំប្រចាំសប្ដាហ៍ទី១៩ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១។

Telegram-Troryorng
Share.