ក្លិបបាល់ទាត់ Aston Villa ប្រកាសតែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេរយៈពេល៣ឆ្នាំកន្លះ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រោយបណ្តេញលោក Dean Smith ចេញពីតំណែង។

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ មាន​បទ​ពិសោធន៍​ដឹកនាំ​ជាមួយ​ក្រុម​យុវជន​ Liverpool ក្រោយមកបន្តទៅដឹកនាំក្រុម Rangers របស់ប្រទេសស្កុត​ឡែន​​ ជំនួសលោក Graeme Murty។

បុរសវ័យ ៤១ឆ្នាំរូបនេះបានជួយឲ្យក្រុម Rangers ឈ្នះជើងឯកលីគកំពូល Scottish Premiership ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំ ទាំងនៅសល់ការប្រកួត ៦ដងទៀតក្នុងដៃ។

Aston Villa ក្រោយបណ្តេញលោក Dean Smith ចេញពីតំណែងបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី១៦ នៃក្របខណ្ឌ Premier League 2021-22 ក្រោយលេង១១ប្រកួត ឈ្នះបានត្រឹមតែ៣ ស្មើ១ និងចាញ់ចំនួន៧ប្រកួត មាន១០ពិន្ទុ លើសក្រុមបាតតារាង៥ពិន្ទុប៉ុណ្ណោះ។

Telegram-Troryorng
Share.