ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានត្រឹមស្មើ ០-០ ជាមួយសាធារណរដ្ឋអៀរឡង់ នៅកីឡដ្ឋាន Aviva នារាត្រីថ្ងៃទី១១ ឈានចូលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2022 នៅ​ប្រទេស​កាតារ ខណ:ខ្សែការពារចាស់រស្សា Pepe ទទួលបានកាតក្រហមនៅនាទី៨៣ បណ្តេញចេញពីការប្រកួត។

បច្ចុប្បន្នក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅឈរកំពូលតារាងពូល A មាន១៧ពិន្ទុក្រោយឆ្លងកាត់ការប្រកួតចំនួន៧លើក ឈ្នះ៥ ស្មើ២ មិនដែលចាញ់ ខណ:ក្រុមជម្រើសជាតិស៊ែប៊ី ស្ថិតនៅលេខរៀងទី២ មាន១៧ពិន្ទុដូចគ្នា គ្រាន់តែចាញ់ផលសងគ្រាប់បាល់ព័រទុយហ្គាល់ ចំនួន៤គ្រាប់។

ការប្រកួតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២:៤៥រំលងអធ្រាត្ររវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ ទល់នឹង ក្រុមជម្រើសជាតិស៊ែប៊ី ដើម្បីធានាកៅអីទៅកាន់ប្រទេសកាតារ FIFA World Cup 2022។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ទល់នឹង ក្រុមជម្រើសជាតិស៊ែប៊ី
Telegram-Troryorng

Share.