បន្ទាប់ពីក្រុមជម្រើសជាតិម្ចាស់ផ្ទះកាតារ គិតត្រឹមពេលនេះមានក្រុមបាល់ទាត់៣មុនគេមានឈ្មោះចេញទៅចូលរួមប្រកួតជុំចុងក្រោយដែលមាន៣២ក្រុមមកពីជុំវិញទ្វីបនានា ក្នុងពានរង្វាន់ជើងឯកពិភពលោក 2022 FIFA World Cup Qatar នៅឆ្នាំ២០២២ ខាងមុខនេះ។
ក្រុមទាំង៣នោះមកទ្វីបអឺរ៉ុប ចំនួន២គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ (លេខ១ពូល J) និងដាណឺម៉ាក (លេខ១ពូល F) និងទ្វីបអាមេរិកខាងត្បូង ចំនួន១គឺក្រុមជម្រើសជាតិប្រេសុីល (លេខ១ ប្រចាំទ្វីបអាមេរិកខាងត្បូង)។
គួរបញ្ជាក់ឲ្យដឹងថាក្រុមជម្រើសជាតិប្រេសុីល ធ្លាប់ឈ្នះជើងឯក៥លើកគឺនៅឆ្នាំ ១៩៥៨,១៩៧៤,១៩៧០,១៩៩៤ និង២០០២ ខណ:ក្រុមជម្រើសជាតិអាល្លឺម៉ង់ ធ្លាប់ឈ្នះជើងឯក៤លើកគឺនៅឆ្នាំ១៩៥២,១៩៧៤,១៩៩០ និង២០១៤ ចំណែកក្រុមជម្រើសជាតិដាណឺម៉ាក មិនដែលឈ្នះម្តងណាឡើយ។
ចំពោះ៣២ក្រុមដែលមានឈ្មោះចេញទៅចូលរួមប្រកួតក្នុង៣២ក្រុមចុងក្រោយនៅប្រទេសកាតារ ដែលជាម្ចាស់ផ្ទះនោះមាន៖
-ទ្វីបអាហ្រ្វិក៖ ៥កៅអី
-ទ្វីបអាស៊ី៖ ៤.៥ កៅអី (មិនបូកនឹងក្រុមម្ចាស់ផ្ទះ)
-ទ្វីបអឺរ៉ុប៖១៣កៅអី
-អាមេរិកខាងជើង+អាមេរិកកណ្ដាល+ការ៉ាប៊ីន៖៣.៥កៅអី
-ទ្វីបអូសេអានី៖ ០.៥កៅអី
-ទ្វីបអាមេរិកខាងត្បូង៖៤.៥កៅអី
តាមគម្រោង 2022 FIFA World Cup គ្រោងរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅ៨កីឡដ្ឋាន ក្នុង៥ទីក្រុងនៅប្រទេសកាតារ៕