រថយន្តព្រុសមួយគ្រឿងត្រូវបានជនសង្ស័យលួចយកទៅបាត់ម្ចាស់ក្រោក ពីដេកស្រឡាំងកាំង បានត្រឹមរត់ទៅប្តឹងសមត្ថកិច្ច កាលពីវេលា ម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ហេតុការណ៍ចោរលួចរថយន្តនេះបានកើតឡើងនៅបុរីញ៉ូថោន ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ៅ ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ប្តីជាអ្នកម៉ៅការសំណង់ ។ ចំណែករថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកព្រុស ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5242 ។

តាមស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលបាត់ រថយន្តចតទុកមុខផ្ទះដូចសព្វដង ហើយចូល ម្ចាស់ចូលសម្រាកក្នុងផ្ទះបាត់។ លុះដល់វេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញាក់ក្រោកពីដំណេក ដើរទៅអើតមើលតាមកញ្ចក់ទ្វារ ឃើញរថយន្តនៅធម្មតា ហើយក៏ចូល ដេកសម្រាកវិញ រហូតដល់វេលាម៉ោង៦ព្រឹក ក្រោកចេញមកមើល ស្រាប់តែបាត់ រថយន្ត សូន្យឈឹង ពីមុខផ្ទះ ។

ក្រោយពីដឹងថារថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ហើយ ជនរងគ្រោះរត់ទៅ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ដើម្បីជួយស្រាវជ្រាវស្វែងរករថយន្ត  ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.