បាត់ដំបង ៖ អាវុធចំនួន៣៣ដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងចំការមៀនមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មិនទាន់ដឹងថាជនណាយកទៅលាក់ទុកទីនោះ រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចចុះទៅរកឃើញអាវុធចំនួន៣៣ដើម ក្នុងនោះប្រភេទAK47 ចំនួន៣០ដើម និងប្រភេទM79ចំនួន៣ដើម បង់កាំភ្លើងចំនួន៤០បង់ ។

ក្រោយពីត្រួតពិនិត្យហើយ អាវុធទាំងនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការ​ស្រាវ​ជ្រាវបន្ត ៕

Share.