ខេត្តព្រះសីហនុ៖ ជនជាតិចិនបើករថយន្ដបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមានអ្នករងរបួស ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ ១៧៩-១៨០។ 

រវាងរថយន្ត ០១គ្រឿង ម៉ាកHighlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AR-៣១៨៨ ទិសដៅភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ Wu Zhipeng (ជនជាតិចិន) ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ មកដល់ចំនុចកើតហេតុខាងលើបានប៉ះបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកឌ្រីមសង់ C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត១J-៨៧៩៧ បើកបរទិសដៅផ្ទុយគ្នា។

ករណីខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ឈន ធន ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់)។ 

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ករណី​នេះបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ទាំងវត្ថុតាង៕

Share.