ពិធីប្រគល់មេដាយជូនកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ម្ចាស់ជើងឯកមេដាយមាសប៉េតង់ពិភពលោកជំនាន់ទី១៨ ផ្នែកនារីលើវិញ្ញាសា វាយយកពិន្ទុ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ(ការប្រកួតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១)។
គួរបញ្ជាក់ផងដែរថានេះជាឆ្នាំទី៥នៃការទទួលមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ សម្រាប់ប្រទេសកម្ពុជា ដែលមិនទាន់មានប្រទេសណាក្រៅពីកម្ពុជានៅលើពិភពលោកធ្វើបាននៅឡើយ។
កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសលើ វិញ្ញាសារ “វាយយកពិន្ទុ“ ក្នុងការប្រកួតប៉េតង់ជេីងឯកពិភពលោក The 2021 World Triplets and Precision shooting Championships នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញក្រោយឈ្នះថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣៧ទល់២៩៕