មានយុវជនមួយក្រុមដែលតាំងរហ័សនាមខ្លួនឯងថាក្រុមថ្នល់កែងបានចូលមកធ្វើខួបកំណើតផឹកស៊ីនៅហាងមួយកន្លែងលុះផឹកស៊ីស្រវឹងមានបំណងចេញទៅផ្ទះវិញក៏ត្រូវក្រុមក្មេងទំនើង មួយក្រុមទៀតដែលមានរហ័សនាមYTបានប្រើកាំបិតដាវប៉័ងតោកាប់លើក្រុមថ្នល់កែងឲ្យរង  របួសបង្កភាពអាណាធិបតេយ្យមានការភ្ញាក់ផ្អើលទាំងអធ្រាត្រ។

ហេតុការណ៍នេះកើតឡើងនៅយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2021 ស្ថិតនៅហាងផឹកស៊ីមួយកន្លែងតាមបណ្ដោយផ្លូវលេខ 257 ក្នុងសង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើងទាំងពីរក្រុមរួចមក សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាល នគរបាលសង្កាត់ទឹកល្អក់ទី3បានចុះអន្តរាគមន៍ភ្លាមៗដេញឃាត់បានក្រុមYTចំនួនពីរនាក់ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់ទី3។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនក្រុមក្មេងទំនើងមានរហ័នាមYTបានចំនួនពីរនាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលនិងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ដែលកាប់លើជនរងគ្រោះបន្តទៀត៕

អត្ថបទ៖សុខលី

Share.