ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមក្របួចចាប់ជាប់ភ្លាមៗ ក្រោយធ្វើ សកម្មភាពលួចកាច់សោកម៉ូតូ បានសម្រេចហើយព្យាយាមជិះរត់គេច កាលពីវេលា ម៉ោង ១១ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៨ ភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៅ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IS-7125 ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ ជនសង្ស័យបានលួចកាច់សោកម៉ូតូ បានសមរេចហើយ ព្យាយាមជិះរត់គេចតាមផ្លូវជាតិលេខ៨ បំណងឆ្ពោះទៅខាងស្រុកពារាំង តែផ្អើលឆោឡោ កម្លាំងសមត្ថកិច្ច សហការប្រដេញ ពួនស្ទាក់ ទីបំផុតចាប់ខ្លួនបានភ្លាមៗ នាំទៅសាកសួរ និង កសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុក តាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.