លោក Wang Yi ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្ដល់វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ ដល់ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ចប់ការឆ្លងរាតត្បាតនៃជំងឺកូវីដ៩។

លោក Wang Yi បានធ្វើការកត់សម្គាល់នេះ ពេលជួបជាមួយមន្ត្រីការទូតរបស់ប្រទេសអាស៊ានដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និង អាស៊ាន បានកើនឡើងលើសពី ៤១០ពាន់លានដុល្លា នៅក្នុងឆមាសទី១ នៃឆ្នាំនេះ និងកើនឡើងដល់ ៣៨.២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Wang Yi បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការជំរុញឲ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់សមាហរណកម្មក្នុងតំបន់ និង សកលភាវូបនីយកម្មសេដ្ឋកិច្ច។

ស្របពេលជាមួយគ្នានេះ បេសកជននៃបណ្ដាប្រទេសអាស៊ានបានលើកឡើងយ៉ាងខ្ពស់អំពីលទ្ធផលជាផ្លែផ្កាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និង បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និង ការជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

បេសកជននៃបណ្ដាប្រទេសអាស៊ានបានបន្ថែមថា ពួកគេនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិនលើវិស័យនានា រួមទាំងពាណិជ្ជកម្មសេដ្ឋកិច្ចបៃតង ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រភព៖ China Shandong Website

Telegram-Troryorng
Share.