ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្រោមការដឹកនាំរបស់លោក Oscar Tabarez បន្តចាញ់៤ប្រកួតជាប់ៗគ្នាឈរលេខរៀងទី៧ ធ្លាក់ចេញពីតំបន់វគ្គ Play-Off ក្នុងពានរង្វាន់ជម្រុះ FIFA World Cup 2022 នៅប្រទេសកាតារ ប្រចាំទ្វីប​អាមេរិក​ខាងត្បូង។

៤ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ៖
– បូលីវី 3-0 អ៊ុយរូហ្គាយ
– អ៊ុយរូហ្គាយ 0-1 អាហ្សង់ទីន
– ប្រេសុីល 4-1 អ៊ុយរូហ្គាយ
– អាហ្សង់ទីន 3-0 អ៊ុយរូហ្គាយ។

តារាងចំណាត់ថ្នាក់ជម្រុះ FIFA World Cup 2022 ប្រចាំទ្វីប​អាមេរិក​ខាងត្បូង៖
១. ប្រេសុីល មាន៣៥ពិន្ទុ (កក់​កៅអី​ឡើង​ទៅកាន់ប្រទេសកាតារ)
២. អាហ្សង់ទីន មាន២៩ពិន្ទុ
៣. អេក្វាឌ័រ មាន២៣ពិន្ទុ
៤. កូឡុំប៊ី មាន១៧ពិន្ទុ
៥. ប៉េរូ មាន១៧ពិន្ទុ
៦. ឈីលី មាន១៦ពិន្ទុ
៧. អ៊ុយរូហ្គាយ មាន១៦ពិន្ទុ
៨. បូលីវី មាន១៥ពិន្ទុ
៩. ប៉ារ៉ាហ្គាយ មាន១៣ពិន្ទុ
១០. វ៉េណេស៊ុយអេឡា មាន៧ពិន្ទុ។

កូតាកៅអី World Cup ប្រចាំតំបន់នីមួយៗមានដូចខាងក្រោម៖
-ទ្វីប​អាហ្រ្វិក៖ ៥​កៅអី
-ទ្វីប​អាស៊ី៖ ៤.៥ កៅអី (មិន​បូក​នឹង​ក្រុម​ម្ចាស់​ផ្ទះ)
-ទ្វីប​អឺរ៉ុប​៖១៣​កៅអី
-អាមេរិក​ខាង​​ជើង+​អាមេរិក​កណ្ដាល+​ការ៉ាប៊ីន៖៣.៥​កៅអី
-ទ្វីបអូសេអានី៖ ០.៥​កៅអី
-ទ្វីប​អាមេរិក​ខាងត្បូង៖​៤.៥​កៅអី៕

លោក Oscar Tabarez គ្រូបង្វឹកអ៊ុយរូហ្គាយ
Telegram-Troryorng
Share.