ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC សម្រេចសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ បន្ទាប់ពីដឹកនាំក្រុមបង្ហាញទម្រង់លេងមិនសូវបានល្អ ខណ:ការប្រកួតចុងក្រោយដឹកនាំក្រុមចាញ់ណាហ្គាវើលដ៍ ១-៣ នៅក្នុងដីខ្លួនឯង។

គួរបញ្ជាក់លោក Lee Tae Hoon ត្រូវបានក្លិបកងយោធពលខេមរភូមិន្ទ ប្រកាសតែងតាំងជាគ្រូបង្គោលនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ ខណ:គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះទើបតែដឹកនាំក្រុមបានត្រឹមតែ៥ខែកន្លះប៉ុណ្ណោះ។

ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) ក្រោមការដឹកនាំរបស់លោក Lee Tae-hoon៖
– ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ៖ ស្ថិតនៅលេខរៀងទី៧ ឆ្លងកាត់១៨ប្រកួត ឈ្នះ៦ ស្មើ៤ និងចាញ់៨ មាន២២ពិន្ទុ
– ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ៖ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោយចាញ់អគ្គិសនីកម្ពុជា ៤-០៕

Telegram-Troryorng
Share.