ជនសង្ស័យម្នាក់បានចាប់រំលោភក្មេងស្រី វ័យ០៦ឆ្នាំបានសម្រេចម្ដង ត្រូវម្ដាយក្មេងស្រីវ័យ៣៦ឆ្នាំ ដាក់ពាក្យបណ្ដឹងនគរបាលដង្កោ ដែលប្រព្រិត្តទៅនៅបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី សេងចិន អាយុ៤៨ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងម្តាយកុមារីរងគ្រោះខាងលើធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជិត២ឆ្នាំមកហើយ។ លុះនៅមុនថ្ងៃកើតហេតុជនសង្ស័យបានទៅរកម្តាយក្មេងស្រីរងគ្រោះ នៅបន្ទប់ជួលតែម្តាយបានទៅធ្វើការរោងចក្របាត់នៅសល់តែក្មេងស្រីរងគ្រោះខាងលើកំពុងតែរត់លេងនៅមុខបន្ទប់ជួល ពេលជនសង្ស័យទៅដល់បន្ទប់ជួលម្តាយក្មេងស្រីខណ:មិនឃើញស្ត្រីជាសង្សាមិននៅក្នុងបន្ទប់ ជនសង្ស័យបានយកកំប៉ុងទៅលក់អេតចាយ ហើយឲ្យលុយក្មេងស្រីទៅទិញនំហូបហើយក៏ល្បួងក្មេងស្រីឲ្យដេកមើលទូរស័ព្ទក្នុងបន្ទប់ជួលតែពីរនាក់ ដោយតណ្ហាឡើងដល់កំពូលជនល្មោភកាមខាងលើបានយកប្រដាប់ភេទរបស់ខ្លួនដាក់ចូលក្នុងប្រដាប់ភេទក្មេងស្រីរហូតបានសម្រេចមួយលើក បន្ទាប់មកជនសង្ស័យបានត្រលប់ទៅផ្ទះរបស់ខ្លួនវិញធ្វើដូចជាមិនមែនរឿងអ្វីកើតឡើងអីចឹង។

ខណ:ពេលស្ត្រីជាម្តាយត្រលប់មកពីធ្វើការវិញបានឃើញកូនស្រីរបស់គាត់មានសភាពឈឺចាប់ ស្ត្រីជាម្តាយបានសួរនាំកូនស្រីរបស់គាត់ ទើបកូនស្រីគាត់បានប្រាប់ពីដំណើររឿងដែលជនសង្ស័យបានប្រព្រិត្តមកលើកូនស្រីរបស់គាត់ ក្រោយពេលស្ត្រីជាម្តាយបានស្ដាប់ការរៀបរាប់ដ៏ឈឺចាប់របស់កូនស្រីរបស់គាត់បែបនេះហើយ រូបគាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោឲ្យជួយអន្តរាគមន៍ដល់កូនស្រីរបស់គាត់។

ក្រោយពេលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះរួចហើយ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យនៅមុខក្លោងទ្វារវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលសង្កាត់ដង្កោ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភក្មេងស្រីខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

Share.