ស្ត្រីម្នាក់នេះគឺជាស្ត្រីទី២ លើពិភពលោកដែលជាសះស្បើយពីមេរោគអេដស៍ដោយខ្លួនឯង នឹងគ្មានការព្យាបាលបន្ដទៀតនោះទេ។

វេជ្ជបណ្ឌិតផ្នែកកាមរោគនៅប្រទេសអាហ្សង់ទីន បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ខាងមន្ទីរពេទ្យបានទទួលដំណឹងដ៏ភ្ញាក់ផ្អើលមួយ គឺមានអ្នកជំងឺអេដស៍ម្នាក់ហាក់បីដូចជាបានជាសះស្បើយពីការឆ្លងមេរោគអេដស៍ដោយធម្មជាតិ មិនមែនជាដោយសារការព្យាបាលនោះទេ។ ស្រ្តីមហាសំណាងម្នាក់នេះមានអាយុ ៣០ឆ្នាំ ហើយត្រូវបានគេចាត់ទុកថា ជាមនុស្សសំណាងទី ២ បន្ទាប់ពី ស្រ្តីសំណាងទី១ វ័យ ៦៧ឆ្នាំ ជាសះស្បើយពីមេរោគអេដស៍តាមបែបធម្មជាតិដូចគ្នា​។

យោងតាមអ្នកជំនាញមកពីវិទ្យាស្ថាន Ragon នៃមន្ទីរពេទ្យ Massachusetts General Hospital, MIT និង Harvard រួមទាំងសហការីនៅក្នុងប្រទេសអាហ្សង់ទីនបាននិយាយថា ស្ត្រីរូបនេះមិនបានប្រើថ្នាំប្រឆាំងមេរោគនោះទេ នៅពេលដែលនាងកំពុងមានផ្ទៃពោះកាលពីឆ្នាំ ២០១៩។ ​នៅពេលដែលនាងសម្រាលកូនរួច នាងមិនបានទៅធ្វើតេស្ដរកមេរោគអេដស៍នោះទេ ហើយចាប់ពីពេលនោះមកនាងលែងព្យាបាលមេរោគអេដស៍តែម្ដង រហូតមកដល់ពេលនេះនាងមិនទាន់ដឹងទេថា តើមេរោគនេះបាត់ពីក្នុងខ្លួនដោយរបៀបណានោះទេ? ប៉ុន្ដែក្រោយមកអ្នកជំនាញបានធ្វើការវិភាគថា មេរោគទាំងអស់នេះជាសះស្បើយដោយខ្លួនឯងបែបនេះ គឺប្រហែលជាគ្រូពេទ្យបានព្យាបាលវាដោយការក្រៀវក្រោយពេលសម្រាល ដោយការក្រៀវគឺជាជម្រើសដ៏កម្រមួយដែលគេយកមកព្យាបាលនឹងមេរោគនេះ៕

ប្រភព៖ News Hub

Telegram-Troryorng
Share.