អតីត​ Trainee មួយ​រូប​ឈ្មោះ​ Han Seo Hee ​បាន​ប្រើ​ប្រាស់​សារធាតុ​ញៀន​ methamphetamine (ម៉ា​ទឹកកក​) ខណៈ​ស្ថិត​ក្នុង​ការ​តាមដាន​​ការ​ប្រព្រឹត្ត​ត្រូវ​បាន​តុលាការ​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​និង​ចាប់​ខ្លួន​ក្នុង​ខណៈ​ដែល​តុលាការ​កំពុង​កាត់​ក្ដី​។ ប៉ុន្តែ​មហាជន​និង​មនុស្ស​មួយ​ចំនួន​ក្រោយ​ឃើញ​សារព័ត៌មាន​នេះ​ បាន​មាន​ការ​យល់​ច្រឡំ​ថា Han Seo Hee ដែល​ត្រូវ​តុលការ​កាត់​ទោស​នោះ​គឺជា​តួ​ឯក​ស្រី​វ័យ​ក្មេង​ដ៏​ល្បី​ល្បាញ​ ហើយ​រឿង​របស់​កញ្ញា​ចំនួន​ពីរ​លើ​ Netflix ល្បីល្បាញ​ខ្លាំង​គឺ​រឿង​ «Nevertheless» និង «My Name»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​ចំណោម​អ្នក​គាំទ្រ​ភាពយន្ត​កូរ៉េ​និង​តារា​កូរ៉េ​ បន្ទាប់​ពី​មាន​សារព័ត៌មាន​កូរ៉េ​បាន​ផ្សព្វផ្សាយ​ថា​ Han Seo Hee ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​និង​៦​ខែ​។

យ៉ាង​ណា​មិញ​ Han Seo Hee ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រូប​នេះ​គឺជា​អតីត​ក្មេង​ហ្វឹកហាត់​ត្រៀម​ចូល​សិល្បៈ​ មិនមែន​ជា​ Han Seo Hee ដែល​ជា​តួឯក​ស្រី​នៅ​ក្នុង​ការ​សម្ដែង​រឿង​ «Nevertheless» និង «My Name» ដែល​ល្បីល្បាញ​និង​មាន​អ្នក​ទស្សនា​ច្រើន​នៅ​លើ​ Netflix នោះ​ឡើយ​។

ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​តារា​ស្រី​ Han So Hee​ និង​ហ្វេន​ដែល​តាម​ដាន​រឿង​ក្ដី​នេះ​បាន​ចេញ​មក​ Comment ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​អ្នក​គាំទ្រ​បរទេស​ដែល​មាន​ការ​យល់​ច្រឡំ​ចំពោះ​តារា​ស្រី​រូប​នេះ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់ កិត្តិយស​ កេរ្តិ៍​ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​តារា​ក្នុង​ដួងចិត្ត​របស់​ខ្លួន ដោយ​មាន​ការ​បញ្ជាក់​ថា​ឈ្មោះ​របស់​អ្នក​ទាំងពីរ​សរសេរ​ខុស​គ្នា​បន្តិចបន្តួច​មិន​ដូចគ្នា​ទាំង​ស្រុង​ពេក​ទេ​ ដោយ​ឈ្មោះ​អ្នក​ដែល​ត្រូវ​តុលាការ​កាត់​ទោស​នោះ​ឈ្មោះ​ Han Seo Hee ចំណែក​តារា​ស្រី​ My Name សរសេរ​ Han So Hee​៕

Telegram-Troryorng
Share.