កុំព្យូទ័រ Apple-1 ផលិតនៅក្នុងឆ្នាំ ១៩៧៦ ត្រូវបានដាក់លក់ដេញថ្លៃនៅរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុនដេញថ្លៃរំពឹងថា អាចលក់ក្នុងតម្លៃរហូតដល់ ៦០ម៉ឺនដុល្លាអាមេរិក។

ថ្មីៗនេះ ក្រុមហ៊ុនដេញថ្លៃ ចន៍ មូរេន បានដាក់លក់ដេញថ្លៃកំព្យូរទ័រ Apple-1 ដែលបានរចនាឡើងដោយលោក ស្ទីហ្វ វ្វស់នេក (Steve Wozniak) ហើយបានផ្គុំ និង សាកល្បងដោយលោក ស្ទីហ្វ ចប (Steve Jobs) បើគិតមកដល់បច្ចុប្បន្នកុំព្យូទ័រនេះមានអាយុកាល ៤៥ឆ្នាំហើយ។ កុំព្យូទ័ររបស់ក្រុមហ៊ុន Apple នេះគឺជា កុំព្យូទ័រដំបូងគេបង្អស់ដោយត្រូវបានដាក់ដេញថ្លៃចាប់ពី ៤០ម៉ឺនដុល្លា រហូតដល់ ៦០ម៉ឺនដុល្លាអាមេរិកឯណោះ។

គួរដឹងថា កុំព្យូទ័រប្រភេទនេះត្រូវបានផលិតឡើងដំបូងដោយលោក ស្ទីហ្វ វ្វស់នេក (Steve Wozniak) និង លោក ស្ទីហ្វ ចប (Steve Jobs) មានចំនួនត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ។ ខណៈដែលកុំព្យូទ័រ Apple-1 ១គ្រឿងទៀតត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃ ៦៧ម៉ឺន១ពាន់ដុល្លាអាមេរិក នៅប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៣ កន្លងទៅ។

ប្រភព៖ UPI

Telegram-Troryorng
Share.