លោក ហូសសេម សារ៉ាហ្វ មកពីរដ្ឋ វ៉ិចតូរៀ គឺជាកសិករម្នាក់ដែលអាចផ្សាំផ្លែឈើជាច្រើនមុខ។ លោក សារ៉ាហ្វ បាននិយាយថា លោកពិតជាផ្សាំផ្លែឈើចំនួន ១០ប្រភេទ ផ្សេងគ្នាលើដើមឈើតែមួយ នៅឯសួនច្បារក្រោយផ្ទះរបស់លោក។ ប៉ុន្ដែខាងកំណត់ត្រាពិភពលោកហ្គីនណេស បានប្រាប់លោកថា ថ្វីត្បិតតែមានផ្សាំផ្លែឈើបានច្រើនមុខ តែមិនមែនសុទ្ធតែត្រូវរាប់ជាប្រភេទផ្សេងគ្នាទាំងអស់ទេ។ ផ្លែឈើ ៥មុខ ដែលត្រូវបានរាប់ជាផ្លែឈើប្រភេទផ្សេងគ្នាដែលដុះចេញពីដើមតែមួយ មានដូចជា ផ្លែក្ដិបផ្លែសេរ៉ី ស និង លឿង, ផ្លែ ភីជ, ផ្លែ ផ្លាំ, អាល់ម៉ុន និង ផ្លែ ឈើរី។

លោក សារ៉ាហ្វ បានប្រាប់ថា ដើមឈើរបស់លោក គឺមានអត្ថន័យថា ជានិមិត្តរូបនៃការរួមរស់ដោយសន្តិភាព និង អាចធ្វើជាគំរូមួយអំពីរបៀបរស់នៅជាមួយគ្នាដោយការគោរព និង ទទួលយកអ្វីគ្រប់យ៉ាងនៅក្នុងសង្គមចម្រុះ៕

ប្រភព៖ UPI

Telegram-Troryorng
Share.