បុរសរូបនេះបានជិះប៉ោងហោះកម្ពស់រាប់ពាន់ម៉ែត្រពីដី ដោយបានថតវីដេអូសកម្មភាពរបស់ខ្លូនពីលើប៉ោងៗ ដើម្បីអាចបំបែកឯតទគ្គកម្មផង និង អាចបង្ហាញពីភាពក្លាហានរបស់ខ្លួនផង។

លោក រ៉េមី អូវ៉ាត មានអាយុ ២៨ឆ្នាំ តែងតែប្រថុយជីវិតជិះប៉ោងៗអណ្ដែតលើអាកាសកម្ពស់រាប់ពាន់ម៉ែត្រ។ ដោយឡែកការជិះប៉ោងៗលើកនេះ បានធ្វើឡើងនៅភាគខាងលិចប្រទេសបារាំង ដោយបានហោះអណ្ដែតជាមួយប៉ោងៗកម្ពស់ ៣ពាន់៩រយ៦២ ម៉ែត្រ ពីដី ដោយបាននិយាយថា ការហោះនេះគឺដើម្បីឈានទៅបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស និង ដើម្បីរៃអង្គាសប្រាក់សម្រាប់ការឧបត្ថម្ភប្រចាំឆ្នាំក្នុងកម្មវិធីសប្បុរសធម៌នៅប្រទេសបារាំងផង។ កម្មវិធីសប្បុរសធម៌ ដែលគេដាក់ឈ្មោះថា តេឡេថុន គឺជាកម្មវិធីប្រកួតប្រជែងសមត្ថភាពក្លាហាន ដើម្បីរៃអង្គាសប្រាក់ប្រចាំឆ្នាំ សម្រាប់ការសិក្សាស្រាវជ្រាវទៅលើជំងឺសរសៃរប្រសាទ។

គួរជម្រាបថា រ៉េមី អូវ៉ាត នៅតែជាម្ចាស់កំណត់ត្រាកម្ពស់របស់ខ្លួនដដែល ដោយឆ្នាំ ២០១៩ លោកធ្លាប់ហោះនៅលើអាកាសបានកម្ពស់ ១ពាន់២រយ១៩ម៉ែត្រ ពីដី៕

ប្រភព៖ UPI

Telegram-Troryorng
Share.