គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បង្ក្រាបនិងដកហូតទូហ្គេមបាញ់ត្រីចំនួន៥ទូ កាលពី វេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីរកឃើញ ជនឆ្លៀត ឱកាសលួចបើកលេងដោយខុសច្បាប់ នៅលើផ្សារសុរិយាជាន់ទី៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

តាមអាជ្ញាធរបានឲ្យដឹងថា ជនឆ្លៀតឱកាសបើកលេងល្បែងស៊ីសង ហ្គេមបាញ់ត្រី ដោយ ខុសច្បាប់ នៅលើផ្សារសូរិយា បង្កប់ជាមួយទូហ្គេមតុក្កតាកម្សាន្ត ទើបកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ ក្រោមបញ្ជាពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ ចុះបង្ក្រាប ដកហូតទូហ្គេមបាញ់ត្រីចំនួន០៥ទូ ។

ដោយឡែកទូហ្គេម តុក្កតាកម្សាន្ត ចំនួន ៣២ទូផ្សេងទៀតដែលមិនពាក់ពន្ធ័ និង បទល្មើសអាជ្ញាធរមិនបានដកហូត នោះទេគឺរក្សាទុកបន្តជីវកម្មដដែល ។

ក្រោយពីបង្ក្រាបបាន ទូហ្គេមបាញ់ត្រីទាំង៥ទូនោះ ត្រូវបានដឹកយកទៅរក្សាទុកនៅសាលា ខណ្ឌដូនពេញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.