ក្លិបបិសាចក្រហម Man United សម្រេចសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Ole Gunnar Solskjaer មុនពេលកំណត់ បន្ទាប់ពីដឹកនាំក្រុមបង្ហាញទម្រង់លេងមិនសូវបានល្អ ខណ:៥ប្រកួតចុងក្រោយនៅក្នុងក្របខណ្ឌ Premier League ឈ្នះត្រឹមតែ១លើកប៉ុណ្ណោះ និងចាញ់៤លើក។

បច្ចុប្បន្ន Man United ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិន័រវេស វ័យ៤៨ឆ្នាំរូបនេះស្ថិតនៅលេខរៀងទី៧ ក្រោយឆ្លងកាត់១២ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់៥ មាន១៧ពិន្ទុ។ ក្រោយបញ្ចប់តំណែងលោក Ole Gunnar Solskjær ក្លិបបិសាចក្រហមត្រូវចំណាយប្រាក់ប្រមាណ៧.៥លានផោន លើការទូទាត់ថ្លៃផ្តាច់កុងត្រាមុនកាលកំណត់។

ខាងក្រោមនេះគឺ៥ប្រកួតចុងក្រោយរបស់ Man Untied ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer៖
– Leicester ៤-២ Man United
– Man United ០-៥ Liverpool
– Tottenham Hotspur ០-៣ Man United
– Man United ០-២ Man City
– Watford ៤-១ Man United។

អតីតខ្សែប្រមើលោក Michael Carrick នឹងក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នសិន ពោលគឺត្រូវរង់ចាំរហូតដល់បិសាចក្រហម Man United ស្វែងរកបានគ្រូបង្វឹកថ្មី៕

Michael Carrick
Telegram-Troryorng
Share.