ការ​ប្រកួតក្រប​ខណ្ឌបារាំង Ligue 1 រវាងក្រុម Marseille និង Lyon ត្រូវ​បាន​ផ្អាកភ្លាមៗត្រឹមតង់ទីមួយ ក្រោយខ្សែបម្រើ Dimitri Payet ត្រូវបានអ្នកគាំទ្រ Lyon គប់ដបទឹកចំក្បាលនៅពេលគាត់ត្រៀមទាត់បាល់ចេញពីជ្រុង នៅកីឡដ្ឋាន Groupama។

គួររំលឹកកាលពីខែសីហា ការប្រកួតរវាង Nice និង Marseille ក៏ត្រូវបានផ្អាកភ្លាមៗដូចគ្នាក្រោយពីការផ្ទុះជម្លោះរវាងកីឡាករ និងអ្នកគាំទ្រ មូលហេតុដោយសារអ្នកគាំទ្ររបស់ក្លិប Nice បានចោលដបទឹកសុទ្ធទៅកាន់កីឡាករ Dimitri Payet ទើបរូបគេបានគប់ដបនោះត្រឡប់ទៅកាន់អ្នកគាំទ្រ Nice វិញនៅនាទីទី៧៥ដែលបណ្ដាលឲ្យអ្នកគាំទ្រខឹងសម្បារនិងសម្រេចចិត្តប្រមូលគ្នារត់មករកកីឡាករលើទីលានតែម្ដង។

បច្ចុប្បន្ន Marseille ក្រោមការដឹកនាំរបស់លោក Jorge Sampaoli ស្ថិតនៅលេខរៀងទី៥ ក្រោយឆ្លងកាត់១៣ប្រកួត ឈ្នះ៦ ស្មើ៥ និងចាញ់២ មាន២៣ពិន្ទុ ខណ: Lyon ក្រោមការដឹកនាំរបស់លោក Peter Bosz ស្ថិតនៅលេខរៀងទី១០ ពីការប្រកួត១៣លើកដូចគ្នា ឈ្នះ៥ ស្មើ៤ និងចាញ់៤ មាន១៩ពិន្ទុ។

វីដេអូអ្នកគាំទ្រ Lyon គប់ដបទឹកចំក្បាល Payet
Telegram-Troryorng
Share.