អគ្គនាយកក្រុមហ៊ុន Russian United Aircraft Corporation លោក យូរី ស្លូហ្សា (Yury Slyusar) បាននិយាយក្នុងកម្មវិធី Dubia Airshow នាពេលថ្មីៗនេះថា ប្រទេសរស្សីនឹងចាប់ផ្ដើមផលិតយន្ដហោះចម្បាំងម៉ាស៊ីនតែមួយថ្មីមួយឈ្មោះ Checkmate ជំនាន់ទី៥ នៅឆ្នាំ ២០២៦។ Checkmate ជាយន្ដហោះចម្បាំងធុនស្រាលជំនាន់ទី៥ របស់ប្រទេសរុស្សី ហើយបានដាក់បង្ហាញជាលើកដំបូងកាលពីខែ កក្កដា ​នៅពិព័រណ៌អាកាសចរណ៍ និង អវកាសអន្តរជាតិ MAKS-2021 ក្នុងទីក្រុងទីក្រុង Moscow រួចមកហើយ។

លោក ស្លូហ្សា បានលើកឡើងថា ការពិតទៅគម្រោងនៃការហោះហើររបស់យន្ដហោះចម្បាំងនេះត្រូវបានដាក់ចេញសម្រាប់ឆ្នាំ ២០២៣ ប៉ុន្ដែដោយសារតែការរាតត្បាតនូវមេរោគកូវីដ ដូច្នេះគម្រោងនេះត្រូវជាប់គាំងរហូតដល់ឆ្នាំ ២០២៦ ខាងមុខនេះវិញ។

យ៉ាងណាម៉ិញការផលិតក្នុងពេលដំណាលគ្នានៃយន្ដហោះចម្បាំងទំនើបៗ នឹងត្រូវបានចាប់ផ្ដើមផលិតក្នុងរោងចក្រមួយនាតំបន់ Far East របស់ប្រទេសរុស្សី៕

ប្រភព៖ Sputnik

Telegram-Troryorng
Share.