ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ សម្រេចបណ្តេញលោក Oscar Tabarez ចេញពីតំណែងក្រោយដឹកនាំចាញ់៤ប្រកួតជាប់ៗក្នុងពានរង្វាន់ជម្រុះ FIFA World Cup 2022 នៅប្រទេសកាតារ ប្រចាំទ្វីប​អាមេរិក​ខាងត្បូង។

គួរបញ្ជាក់គ្រូបង្វឹកវ័យ៧៤ឆ្នាំរូបនេះ ចូលមកដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដំបូងនៅឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្នគឺរយ:ពេល១៥ឆ្នាំគត់ ដោយលោកដឹកនាំក្រុមសរុប ១៨១ប្រកួត ឈ្នះ៨៥ ស្មើ៤០ និងចាញ់៥៦លើក ជាពិសេសលោកបានជួយឲ្យអ៊ុយរ៉ូហ្គាយឈ្នៈជេីងឯក Copa America 2011 និងជាលេីកដំបូងរយះពេល ២៤ឆ្នាំចុងក្រោយ។

តារាងចំណាត់ថ្នាក់ជម្រុះ FIFA World Cup 2022 ប្រចាំទ្វីប​អាមេរិក​ខាងត្បូង៖
១. ប្រេសុីល មាន៣៥ពិន្ទុ (កក់​កៅអី​ឡើង​ទៅកាន់ប្រទេសកាតារ)
២. អាហ្សង់ទីន មាន២៩ពិន្ទុ
៣. អេក្វាឌ័រ មាន២៣ពិន្ទុ
៤. កូឡុំប៊ី មាន១៧ពិន្ទុ
៥. ប៉េរូ មាន១៧ពិន្ទុ
៦. ឈីលី មាន១៦ពិន្ទុ
៧. អ៊ុយរូហ្គាយ មាន១៦ពិន្ទុ
៨. បូលីវី មាន១៥ពិន្ទុ
៩. ប៉ារ៉ាហ្គាយ មាន១៣ពិន្ទុ
១០. វ៉េណេស៊ុយអេឡា មាន៧ពិន្ទុ។

Telegram-Troryorng
Share.