ភ្នំពេញ៖ ផ្ទះឈើប្រក់ស័ង្កសី3ខ្នង បានរងការខូចខាតក្លាយជាផេះផង់ក្នុងករណីគ្រោះអគ្គីភ័យយ៉ាងសន្ធោសន្ធៅបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យ ឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយបានឆាប់ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ៤×6ម៉ែត្រ អស់ចំនួន 3 ខ្នងផ្ទះ និងសម្ភារៈមួយចំនួនហើយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងផ្សេងទៀតឡើយ។ករណីគ្រោះអគ្គិភ័យនេះមិនមានអ្នករបួសនោះទេ។

ចំណែករថយន្តចេញជួយពន្លត់អគ្គីភ័យនេះ មកពីការិយាល័យពន្លត់អគ្គីភ័យនឹងសង្គ្រោះនៃស្នងការរាជធានីភ្នំពេញមានចំនួន15គ្រឿងប្រើប្រាស់ទឹកអស់15 រថយន្តស្មើនឹង 75ម៉ែត្រគូប។

ករណីគ្រោះអគ្គីភ័យបណ្ដាលឲ្យផ្ទះ 3ខ្នងរងការខូចខាតក្លាយជាផេះផង់នេះ កើតឡើងនៅយប់ថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2021 នៅចំនុចផ្លូវរទេះភ្លើងភូមិ 2 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្នុងនាមជាសមត្ថកិច្ចនគរបាលពន្លត់និងសង្គ្រោះអគ្គីភ័យបានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ មុននឹងចាកចេញពីផ្ទះមេត្តាពិនិត្យមើលចរន្តអគ្គិសនីក្នុងផ្ទះ ទៀនធូប និងរបស់របរផ្សេងៗដែលអាចឆាប់ឆេះ ទុកដាក់ឱ្យបានល្អជៀសវាងករណីគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុបណ្ដាលឱ្យ ឲ្យខូចខាតសម្ភារៈ ផ្សេងជាយថាហេតុ៕

Share.