យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន Apple Inc កំពុងតែជំរុញដំណើរការអភិវឌ្ឍន៍រថយន្ដអគ្គិសនីរបស់ខ្លួនឲ្យរួចរាល់នៅដើមឆ្នាំ ២០២៥ និងផ្ដោតទៅលើសមត្ថភាពនៃការបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ដែលនេះជាចំណុចទាក់ទាញថ្មីខុសពីក្រុមហ៊ុនដទៃ។

ដើមឡើយក្រុមហ៊ុននេះត្រៀមនឹងបង្ហាញរថយន្ដអគ្គិសនីជំនាន់ក្រោយនេះជាផ្លូវការហើយក្រោយពីបានសិក្សាលើគម្រោងនេះកាលពីឆ្នាំ ២០១៤ ប៉ុន្ដែដោយសារតែវិបត្តិកូវីដ១៩ផង និង កង្វះខាតបន្ទះឈីបផងទើបធ្វើឲ្យក្រុមហ៊ុននេះពន្យាពេលការតាំងបង្ហាញរថយន្ដអគ្គិសនីរបស់ខ្លួន។

រថយន្ដអគ្គិសនីនេះត្រូវបានរចនា និង បង្កើតឡើងជាពិសេស ដោយគ្មានចង្កូត និង គ្មានឈ្នាន់ជាន់ហ្វ្រាំងឡើយ ហើយនៅក្នុងរថយន្ដគឺក្រុមហ៊ុនរចនាឡើងសម្រាប់ការបើកបរដោយមិនចាំបាច់ប្រើដៃកាន់ចង្កូតនោះទេ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្ដធំៗជាច្រើន បានងាកមកផលិតរថយន្ដអគ្គិសនី ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលលើបរិយាកាសផង លើសពីនេះក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងសាំងផងដែរ ខណៈដែលតម្លៃប្រេងកាន់តែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺតម្លៃប្រេងតែងតែមានការប្រែប្រួល។ ដូច្នេះយើងនាំគ្នារង់ចាំមើលអ្វីដែលប្លែក និង ថ្មី របស់ក្រុមហ៊ុនយក្ស Apple ទាំងអស់គ្នា៕

ប្រភព៖ Reuter

Telegram-Troryorng
Share.