អង្គការសប្បុរសធម៌រដ្ឋកាលីហ្វ័រញ៉ា ប្រមូលយកស្រោមជើងរាប់ម៉ឺនគូរតម្រៀបជាខ្សែស្រោមជើងដ៏វែងបំផុត ដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីនណេស។

ក្រោយបំបែកកំណត់ត្រា ស្រោមជើងទាំងអស់នេះនឹងត្រូវបានចែករំលែកទៅឲ្យជនអនាថាគ្មានផ្ទះសម្បែង នារដូវរងារឆ្នាំនេះ។ យោងតាមអ្នកគ្រប់គ្រងកម្មវិធីនេះបាននិយាយថា អ្នកស័្មគ្រចិត្ត ​និង បុគ្គលិកកម្មវិធី មានគោលបំណងយកស្រោមជើងប្រហែល ៨ម៉ឺនគូរ តម្រៀបគ្នាជាខ្សែបន្ទាត់ចម្ងាយជាង ១១គីឡូម៉ែត្រ។ ស្រោមជើងទាំង ៨ម៉ឺនគូរនេះ ត្រូវបានក្រុមការងារអង្គការសប្បុរសធម៌ប្រមូលអស់រយៈពេល ៦ខែ មកហើយ។

កំណត់ត្រាបច្ចុប្បន្ននេះបានយកឈ្នះកំណត់ត្រាចាស់នៅអាល្លឺម៉ង់ ដែលកាលនោះស្រោមជើងវែងបំផុតរបស់ប្រទេសអាល្លឺម៉ង់មានចម្ងាយត្រឹមតែជាង ៦គីឡូម៉ែត្រប៉ុណ្ណោះ៕

​ប្រភព៖ UPI

Telegram-Troryorng
Share.