បុរសជាសន្តិសុខម្នាក់បានដេកស្លាប់លើប៉ៅអ៊ីបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពល រដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការព័ទ្ធខ្សែត្រង់ចំណុចកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០ នាទីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២១ស្ថិតនៅចំណុចហាងលក់សម្ភារ:គុណភាពជប៉ុនតាមបណ្ដោយផ្លូវ ៤០២ សង្កាត់ ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះសៅ សុវណ្ណារិទ្ធអាយុ៥១ ឆ្នាំមុខរបរជាសន្តិសុខ ស្នាក់នៅ កន្លែង កើតហេតុ មានស្រុកកំណើត ស្រុកគិរីវង់ ខេត្តតាកែវ។

បើតាមសម្តីបរុសជាសន្តិសុខយាមជាមួយគ្នាបុរសរងគ្រោះ ឈ្មោះ ប៉ុល តាំង បានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ៦និង១០នាទីព្រឹកគាត់បានដាស់ជនរងគ្រោះដើម្បី ឲ្យទៅទិញឆ្នាំងខ្ទះយកមកធ្វើម្ហូប តែហៅជនរងគ្រោះមិនឆ្លើយតប ទើបគាត់យកដៃទៅ អង្រួនទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយក៏ប្រញាប់ប្រាប់អ្នកជិតខាងនិង  រាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកចុះមកត្រួតពិនិត្យហ៊ុំព័ទ្ធខ្សែកន្លែងកើតហេតុនិងធ្វការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យដើម្បីចុះមកធ្វើកោសល្យវិច័យសព។

សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ ថា សព ជនរង្រ្គោះខាងលើបានស្លាប់ដោយសារគាំងបេះដូងមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅដល់ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.