ឆ្មាមួយក្បាលនេះគឺមានត្រចៀកដល់ទៅ៤ ខុសប្លែកពីសត្វឆ្មា ដ៏ទេដែលមានត្រចៀកត្រឹមតែ ២ប៉ុណ្ណោះ។

ឆ្មាត្រចៀក ៤នេះ បានក្លាយទៅជាឆ្មាដ៏ល្បី និង ក្លាយជារឿងដ៏ថ្មីមួយ នៅក្នុងបណ្ដាញសង្គម Instagram។
ឆ្មាមួយក្បាលនេះ មានឈ្មោះថា មីដាស់ មានអាយុ ៤ ខែ រស់នៅជាមួយម្ចាស់ក្នុងទីក្រុងអាការ៉ា ប្រទេស តួកគី។ មីដាស់ កើតមកមានត្រចៀកដល់ទៅ៤ចម្លែកខុសពីសត្វឆ្មា ៦ក្បាលទៀតដែលកើតចេញពីម្ដាយតែមួយ ប្រហែលមីដាស់ ទទួលបាន​​ហ្សែនពីម្ដាយឪពុករបស់វា ច្រើនជាងគេ។

អ្នកស្រី ដូស៊ីមីហ្សេ ដែលជាម្ចាស់របស់សត្វឆ្មានេះ ក៏ធ្លាប់យកវាទៅពិនិត្យសុខភាពដែរ ប៉ុន្ដែពេទ្យប្រាប់ថា ត្រចៀកដែលដុះចេញពីមីដាស់ពីកំណើតនេះ គឺមិនប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃនោះទេ៕

ប្រភព៖ Daily Paws

Telegram-Troryorng
Share.